ការ៉ុតជាប្រភេទរុក្ខជាតិមើមមានពណ៌ទឹកក្រូច ហើយជាអាហារប្រភេទបន្លែដែលជាទីពេញនិយមសម្រាប់ប្រជាជននៅលើសកលលោក។ មិនត្រឹមតែជាអាហារសម្រាប់ការដាំស្លរនោះទេ តែការ៉ុតក៏ជាប្រភេទរុក្ខជាតិឱសថដែលមានអត្ថប្រយោជន៍ជួយព្យាបាលជម្ងឺមួយចំនួនផងដែរ។ ខាងក្រោមនេះ យើងខ្ញុំសូមជម្រាបជូននូវអត្ថប្រយោជន៍មួយចំនួនរបស់ការ៉ុត៖

  • លក្ខណៈរបស់រុក្ខជាតិ ៖ ជាប្រភេទរុក្ខជាតិមើម ដែលដើមរបស់វាថ្លោសហើយមានរោមតូចៗ ​អាចមានអាយុកាលបានដល់ទៅ ២ឆ្នាំ។
  • ប្រភេទស្លឹក៖ ជាប្រភេទរុក្ខជាតិមានស្លឹកសមាស រាងឆែករបៀបសត្វស្លាប និងដុះឆ្លាស់គ្នា។
  • ផ្កា៖ ផ្ការបស់វាប្រមូលផ្តុំជាកញ្ចុំរួមទងមួយវែង មានពណ៌ស។
  • មើម៖ រាងមូលរៀវតូចទៅខាងចុង និងមានឬសតិចៗ។
  • ទីកន្លែងបង្កើតផល៖ ងាយស្រួលដាំជាមួយប្រភេទដីល្បាយខ្សាច់ផុសៗ។
  • ផ្នែកដែលប្រើប្រាស់៖ គេយកមើមស្រស់ ឬក៏អាចចិតហាលសម្ងួតនៅកម្តៅទាប រីឯផ្លែវិញគឺប្រើផ្លែទុំ ដោយសម្ងួតជាមួយកម្តៅទាប។
  • សមាសធាតុគីមី៖ សម្រាប់មើមមានជាតិប្រេង ជាតិស្ករ, lecitine Sterol pectine enzyme asparagine, ជាតិរ៉ែ (Ca, K, Mg, P, Mn, Cu, Al, Ni) រីឯនៅក្នុងផ្កាមានសារជាតិប្រេងក្រអូប។




-       ការព្យាបាល

  • មើមការ៉ុតប្រើជាម្សៅ ឆុងញ៉ាំ ឬលាយជាមួយទឹកដោះគោ (សម្រាប់កុមារ) ឬប្រើមើមស្រស់ស្ងោរស៊ុបព្យាបាលអាការៈរាគ និងជួយដល់ពោះវៀន។ ប្រើមួយថ្ងៃដំបូងម្សៅការ៉ុត ៥០ក្រាម ឬមើមស្រស់ ៥០០ក្រាម ស្ងោរក្នុងទឹកមួយលីត្រ។ ម៉្យាងទៀតមើម​ ក៏ជាវត្ថុធាតុដើមសម្រាប់ចម្រាញ់យកជាតិ Carotene (provitamine A) និងប្រេងក្រអូបសម្រាប់ឱ្យក្លិនស្រា។
  • ផ្លែការ៉ុតប្រើសម្រាប់ព្យាបាលរដូវមិនទៀង បញ្ចុះទឹកនោម។