ក្រូចឆ្មារជាប្រភេទចុល្លព្រឹក្សដើមតូច ដែលមានកម្ពស់ប្រមាណជា ៤ម៉ែត្រ មែកខ្ចីមានបន្លា (បន្លាប្រវែងប្រមាណ ៣០ ទៅ ៣៥ មីលីម៉ែត្រ)។ ស្លឹករបស់វាជាប្រភេទស្លឹកទោល រាងស៊ុតស្រួចច្បិចចុងហើយផ្ទៃស្លឹកក្រាស់ មានក្រពេញតូចៗជាច្រើន ហើយស្លឹកមានធ្មេញរណា។ ផ្ការបស់វាតូចៗពណ៌ស ហើយពេលខ្លះមានលាយពណ៌ក្រហមក្រម៉ៅ ដែលជាប្រភេទផ្កាទោល ឬជាកញ្ចុំ ២ ទៅ ៣ ផ្កា។ ផ្លែរបស់ក្រូចឆ្មារមានរាងមូល ដែលសម្បកផ្លែគ្របដណ្តប់ដោយក្រពេញប្រេងជាច្រើន ហើយមានពណ៌បៃតងចាស់នៅពេលខ្ចី និងពណ៌លឿងនៅពេលទុំ។ ផ្លែរបស់វាមានប្រមាណជា ១០ ទៅ ២០ក្លែប និងមួយក្លែបៗប្រហែលជា ១ ទៅ ៣គ្រាប់។ គ្រាប់រាងរូចសំប៉ែតម្ខាង។
កន្លែងដាំដុះ៖
ជារុក្ខជាតិដែលដាំនៅតាមចំការ ឬនៅតាមភូមិម្កររបស់របស់ប្រជាពលរដ្ឋជាលក្ខណៈគ្រួសារ។
សមាសធាតុគីមី៖
សាច់ ផ្លែ និងទឹក មានអាស៊ីតស៊ីទ្រិក វីតាមីន C, ស្លឹក
និងសំបករបស់ផ្លែមាន Coumarinisopimpinellin និងប្រេងក្រអូប
ដែលប្រេងក្រអូបនេះមាន Limonen, Sabinen, Terpinolen, Citral, α- និង β-pinens, α-terpincol,
linalcool, α-bergamten និង
β-bisobolen
Counarins ដោយរាប់បញ្ចូលទាំង Limattin, bergamottir,
bergapten, dimethoxycoumarin និង geranoxypsoralen
isoimperatoren។
ការព្យាបាល៖
- ទឹកក្រូចឆ្មារលាយស្ករប្រើព្យាបាលបញ្ចុះកម្តៅ បន្ទន់លាមក ស្ពឹក ស្រពន់ដៃជើង ឈឺសន្លាក់ឆ្អឹង ឈឺបំពង់ក រាក់ស៊ីធ្មេញ កាត់ស្លេស។ ប្រើលាយអំបិលព្យាបាលក្អករលាកបំពង់ក និងផ្សំជាអាហារបានច្រើនយ៉ាង។
- ឬសដាំផឹកព្យាបាលក្អក គ្រុន។
- សំបកដើមដាំផឹក ជំនួយកម្លាំង និងរំលាយអាហារ។
- ស្លឹកក្រូចឆ្មារឆុងផឹក បំបាត់ចុកពោះ ចុកចាប់ក្នុងខ្លួន។
- សារជាតិប្រេងក្នុងសំបកផ្លែ មានប្រសិទ្ធិភាពសម្លាប់មេរោគ រលាកស្រោមខួរ មេរោគគ្រុនពោះវៀន និងមេរោគខាន់ស្លាក់។
កម្រិតប្រើ៖
ទឹកក្រូចឆ្មារប្រើក្នុងកម្រិត ៣០ ទៅ ១២០ក្រាម ឬប្រើសំបកផ្លែ ៦ ទៅ ១២ ក្រាមដាំផឹក
ឬសំបកដើមប្រើ ៦ ដល់ ១០ក្រាមដាំផឹក ក្នុងមួយថ្ងៃ។
សូមអរគុណ!
0 Comments